ក្រសួងសាធារណការ នឹងដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នាពេលឆាប់ៗនេះ

ភ្នំពេញ៖ ក្រោយការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តរួចមក ឃើញថាទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាច្រើន ជាពិសេសនោះនាពេលខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យប្រើប្រាស់នូវផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ម៉ូតូផងដែរ។

យោងតាមគណនីផ្ទាល់ខ្លួនរបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា ឆាប់ៗខាងមុខនេះ នឹងមានសេវាចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ)។

លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេច​ប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕



 

Powered by Blogger.