កម្ពុជា-ម៉ាឡេស៊ី ជំរុញការបង្កើនជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ
ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម DATO SRI TIONG KING SING រដ្ឋមន្ត្រីក្រសួងទេសចរណ៍ វប្បធម៌ និងសិល្ប: ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួប រដ្ឋមន្រ្តីទាំងពីរបានពិភាក្សាលើការបង្កើតក្រុមការងាររួម
ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាឱ្យមានប្រសិទ្ធភាពខ្ពស់
ការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី១
ការជំរុញការបង្កើនជើងហោះហើរត្រង់រវាងគោលដៅទេសចរណ៍សំខាន់ៗ នៃប្រទេសទាំងពីរ
និងការរួមគ្នារៀបចំគោលដៅទេសចរណ៍មូស្លីម និងកញ្វប់ទេសចរណ៍មូស្លីមរួម
ព្រមទាំងពង្រីកការផ្សព្វផ្សាយទេសចរណ៍មូស្លីមរវាងប្រទេសទាំងពីរ៕






Post a Comment