រដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ
ក្រុងចូហូ ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានទទួលជូបពិភាក្សាការងារជាមួយ លោក YU INCHON រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ស្តីពីសហប្រតិបត្តិការទេសចរណ៍ ការផ្តល់ជំនួយបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពមគ្គុទេសក៍កម្ពុជាសម្រាប់ទេសចរកូរ៉េ
ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា
ការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារកូរ៉េ
និងការជំរុញជើងហោះហើរត្រង់ពីកូរ៉េមកកាន់កម្ពុជាបន្ថែមទៀត៕




Post a Comment