ចិនស្វាគមន៍ ការចូលជាធរមាននៃបទឈប់បាញ់សង្រ្គាមហ្កាហ្សា
ប្រភព៖ AFP
ប៉េកាំង៖ ចិនបានបង្ហាញការស្វាគមន៍និងសាទរ ចំពោះការចាប់ផ្តើមចូលជាធរមាន នៃបទឈប់បាញ់ ដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ សម្រាប់សង្រ្គាមនៅតំបន់ហ្កាហ្សា ដែលមកទល់ពេលនេះ បានអូសបន្លាយពេលលើស១៥ខែ។
តាំងពីដើមមក ចិនបានប្រកាន់ជំហរអាណិតអាសូរ
ចំពោះបុព្វហេតុប៉ាឡេស្ទីន ហើយគាំទ្រដំណោះស្រាយរដ្ឋពីរ សម្រាប់ជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
កាលពីឆ្នាំមុន ចិនបានធ្វើជាម្ចាស់ផ្ទះ ឱ្យក្រុមហាម៉ាស និងក្រុមហ្វាតា
ដែលជាក្រុមធំៗទាំងពីររបស់ប៉ាឡេស្ទីន ចុះកិច្ចព្រមព្រៀងស្តីពីការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ
នៅហ្កាហ្សា ក្រោយពេលសង្រ្គាមបិទបញ្ចប់។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao
Ning បានលើកឡើងដូច្នេះថា «ចិនស្វាគមន៍ការចូលជាធរមាន
នៃបទឈប់បាញ់ហ្កាហ្សា។ យើងសង្ឃឹមថា កិច្ចព្រមព្រៀងនេះ
នឹងត្រូវអនុវត្តពេញលេញនិងខ្ជាប់ខ្ជួន ហើយបទឈប់បាញ់គ្រប់ជ្រុងជ្រោយ
និងជាអចិន្រ្តៃយ៍មួយ នៅហ្កាហ្សា នឹងសម្រេចបានថែមទៀត»។
សូមជម្រាបថា កិច្ចព្រមពៀងឈប់បាញ់ រវាងអ៊ីស្រាអែល
និងក្រុមហាម៉ាស បានចូលជាធរមានជាផ្លូវការ កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា
ដើម្បីបើកផ្លូវ សម្រាប់ការដោះដូរអ្នកទោសប៉ាឡេស្ទីន ជាមួយចំណាប់ខ្មាំងអ៉ីស្រាអែល៕
Post a Comment