ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិកជាផ្លូវការ
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧
របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ
នៅក្នុងពិធីដ៏ឱឡារិកមួយនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី។
ពិធីស្បថចូលកាន់តំណែងបានប្រព្រឹត្តទៅក្រោមការចូលរួមពីមន្ត្រីកំពូលៗ
មេដឹកនាំអន្តរជាតិ អ្នកការទូត មហាសេដ្ឋីពិភពលោក
ព្រមទាំងប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់។
នេះគឺជាអាណត្តិទីពីររបស់លោក ត្រាំ
ក្នុងការដឹកនាំប្រទេសមហាអំណាចមួយនេះ ប៉ុន្តែមិនមែនជាអាណត្តិជាប់គ្នាទេ
បន្ទាប់ពីលោកបានចាញ់ការបោះឆ្នោតក្នុងឆ្នាំ ២០២០
តែបានវិលត្រឡប់មកឈ្នះវិញយ៉ាងស្វិតស្វាញក្នុងការបោះឆ្នោតឆ្នាំ ២០២៤។
ការវិលត្រឡប់មកកាន់តំណែងកំពូលរបស់មហាសេដ្ឋីរូបនេះ
ត្រូវបានគេមើលឃើញថាជាជ័យជម្នះដ៏ធំធេងសម្រាប់អ្នកគាំទ្ររបស់លោក
ខណៈអ្នកខ្លះទៀតនៅតែសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីគោលនយោបាយរបស់លោក។
ទោះជាយ៉ាងណា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិក
ហើយពិភពលោកទាំងមូលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះរដ្ឋបាលទីពីររបស់លោក ដូណាល់
ត្រាំ៕

Post a Comment