សម្តេចបវរធិបតី ៖ អ្នកនៅក្រៅប្រទេស កំពុងចាក់សាំងលើភ្លើង លើបញ្ហាតម្លៃស្រូវ នៅកម្ពុជា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទោះបីជាបញ្ហាស្រូវ ត្រូវបានរដ្ឋមន្រ្តីក្រសួង កសិកម្ម បកស្រាយយ៉ាងច្បាស់ លាស់យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមប្រឆាំងនៅប្រទេស នៅតែនាំគ្នាដុតភ្លើង លើបញ្ហានេះដដែល ដោយយកសាំងមកចាក់លើភ្លើង ដោយគ្មានការលើកលែងសោះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុកបានចាក់ប្រេងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា៕

Post a Comment