ស្ថានទូតប្រទេសសមាជិកអាស៊ាននៅកម្ពុជា រួមគ្នារៀបចំការប្រកួតកីឡាប៊ូលីង ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព
ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា រួមជាមួយស្ថានទូតទាំងអស់ នៃសមាជិកអាស៊ាននៅកម្ពុជា បានរៀបចំការប្រកួតកីឡាប៊ូលីងរួមគ្នា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព សាមគ្គីភាពរវាងមន្ត្រីការទូត។
ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីលោក Santo
Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និង លោក អ៊ាត
សុភា រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃ MFAIC ព្រមទាំងតំណាងស្ថានទូត
និងអ្នកចូលរួមប្រមាណ១៥០នាក់ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅ Probowl
Sports Academy ផ្សារ Khalandale រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោក Shaharudin
Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានគូសបញ្ជាក់ថា
ការប្រកួតបាននេះបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ
និងសក្ដានុពលដ៏អស្ចារ្យក្នុងចំណោមស្ថានទូតអាស៊ានក្នុងរាជធានីភ្នំពេញ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលកម្ពុជា ជាពិសេស MFAIC ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតអាស៊ានប្រចាំនៅទីក្រុងភ្នំពេញ។
ក្នុងការប្រកួតកីឡាប៊ូលីង តំណាងប្រទេសអាស៊ាន
នៅរាជធានីភ្នំពេញ បានបង្ហាញពីការរួបរួមគ្នា លើសពីទំនាក់ទំនងការទូតផ្លូវការ។
ការប្រកួតនេះ ក៏បានបង្ហាញពីស្មារតី សាមគ្គីភាព
ដ៏រឹងមាំដែលឆ្លុះបញ្ចាំងពីគោលការណ៍អាស៊ាន៕
Post a Comment