សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនទុកអតីតយុទ្ធជនម្នាក់ ណាចោលនោះទេ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ លើអតីតយុទ្ធជនកម្ពុជា ដោយមិនបានទុកពួកគាត់ម្នាក់ ណាចោលនោះទេ នៅតែបន្តគិតគូរជាជំហានៗ ។

សម្តេចបន្តថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា នៅតែផ្តល់អត្ថប្រយោជន៍ ដល់ក្រុមគ្រួសារ អតីតយុទ្ធជន ដោយគ្មានរើសអើងឡើយសម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន



 

Powered by Blogger.