អ្នកនាំពាក្យសម្តេច ស ខេង ថ្កោលទោសចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួកដែលទាញក្រុមគ្រួសារសម្តេចភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត

ភ្នំពេញ៖ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។

អ្នកនាំពាក្យបានចាត់ទុកថា ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេះពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែ នៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយជញ្ជ្រាំផលិត ផ្សព្វផ្សាយសារបំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិនដែលឈ្នះសូម្បីប៉ុនសរសៃសក់៕






 

Powered by Blogger.