ត្រាំ ជ្រើសរើស Richard Grenell ជាបេសកជនទទួលបន្ទុកបេសកកម្មពិសេស
ប្រភព៖ Reuters
វ៉ាសីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងថា លោកជ្រើសរើសលោក Richard Grenell ដែលជាអតីតនាយកស៊ើបការណ៍សម្ងាត់របស់លោក សម្រាប់តំណែងជាបេសកជនរបស់ប្រធានាធិបតី ទទួលបន្ទុកបេសកកម្មពិសេស ជាតួនាទីមួយដែលនឹងផ្តោតលើ ការជំរុញគោលនយោបាយ ពាក់ព័ន្ធជាមួយគូបដិបក្ខមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោន រួមមានទាំងកូរ៉េខាងជើង។
ក្នុងសេចក្តីប្រកាសខាងលើ លោក ត្រាំ បាននិយាយថា
លោក Richard
នឹងបំពេញបេសកកម្មពាក់ព័ន្ធបញ្ហាក្តៅៗ នៅជុំវិញពិភពលោក
រួមបញ្ចូលទាំងវ៉េណេស៊ុយអេឡា និងកូរ៉េខាងជើង ដែលជាគូបដិបក្ខរបស់សហរដ្ឋអាមេរិក។ លោក Grenell
ធ្លាប់កាន់តួនាទីជា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអាល្លឺម៉ង់,
ជាបេសកជនពិសេសប្រធានាធិបតី ទទួលបន្ទុកកិច្ចចរចាសន្តិភាព
រវាងស៊ែប៊ីនិងកូសូវ៉ូ និងជានាយកស៉ើបការណ៍សម្ងាត់ជាតិស្តីទី
អំឡុងអាណត្តិកាន់អំណាចឆ្នាំ២០១៧-២០២១ របស់លោក ត្រាំ។
ក្រោយជួយឃោសនាឱ្យលោក ត្រាំ
មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ថ្ងៃទី៥ ខែវិច្ឆិកា លោក Grenell
បានក្លាយជា ជម្រើសនាំមុខសម្រាប់តំណែងរដ្ឋមន្រ្តីការបរទេស
ប៉ុន្តែក្រោយមកក៏បានទៅ សមាជិកព្រឹទ្ធសភា លោក Marco Rubio។
មិនតែប៉ុណ្ណោះ លោក Grenell ក៏ត្រូវបានពិចារណា
សម្រាប់តួនាទីបេសកជនពិសេស សម្រាប់វិបត្តិសង្រ្គាមអ៊ុយក្រែនផងដែរ ប៉ុន្តែតួនាទីនោះ
បានទៅឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Keith Kellogg វិញ៕

Post a Comment