អ៊ីរ៉ង់ទទួលយកសំណើត្រួតពិនិត្យកាន់តែតឹងរ៉ឹង នៅរោងចក្រចម្រាញ់ Fordow
ប្រភព៖ Reuters
តេអេរ៉ង់៖ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានប្រកាសថា អ៊ីរ៉ង់បានយល់ព្រមឱ្យមានការត្រួតពិនិត្យកាន់តែតឹងរ៉ឹង នៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordow របស់ខ្លួន បន្ទាប់ពីបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតខ្ពស់ ដែលជិតដល់កម្រិតផលិតអាវុធនុយក្លេអ៊ែរ។
ការបង្កើនល្បឿននៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់
បានបង្កើនភាពតានតឹងជាមួយលោកខាងលិច
ដែលបានចោទអ៊ីរ៉ង់ពីបទបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប៉ុន្តែ
អ៊ីរ៉ង់បានបដិសេធការចោទប្រកាន់នេះ ដោយអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។
កាលពីសប្តាហ៍មុន
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានរាយការណ៍ថា
អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិត ៦០% នៅរោងចក្រ Fordow
ដែលជិតដល់កម្រិត ៩០% ដែលត្រូវការសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។
សកម្មភាពនេះ ត្រូវបានប្រទេសលោកខាងលិច ចាត់ទុកថា ជាការបង្កហេតុ
និងបង្កើនភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
IAEA បាននិយាយនៅក្នុងរបាយការណ៍មួយថា «អ៊ីរ៉ង់បានយល់ព្រមតាមសំណើរបស់ទីភ្នាក់ងារ ក្នុងការបង្កើនការត្រួតពិនិត្យ
និងវិធានការការពារនៅរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Fordow (FFEP)»៕

Post a Comment