សិស្សានុសិស្ស ចំនួន១២០០នាក់ ធ្វើព្យុហយាត្រាក្នុងព្រឹត្តិការណ៍«រំលឹកគុណអង្គរ»
ខេត្តសៀមរាប៖ កម្មវិធីដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរពិធីបុណ្យ«រំលឹកគុណអង្គរ» ដ៏មានសារសំខាន់សម្តែង ចំណាប់អារម្មណ៍ចំពោះពាក្យស្លោកគោល អរគុណអង្គរ និងអរគុណសន្តិភាព ភ្ជាប់ដោយខ្លឹមសារថែរក្សាបរិស្ថាន និងផ្សេងៗ។
ពិធីនេះធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីសិស្សានុសិស្ស ចំនួន១២០០នាក់ ដែលចាប់ផ្តើមចេញពីមុខប្រាសាទអង្គរវត្ត ឆ្ពោះទៅខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ និងឆ្ពោះទៅក្រុងសៀមរាប ។






Post a Comment