ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច ប្រជុំត្រួតពិនិត្យរបាយការណ៍លទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ២០២៤
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍លទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច និងលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក។
កិច្ចនេះរៀបចំឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារថ្នាក់ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោក លោកស្រីអភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាល ការិយាល័យជំនាញ លោក លោកស្រីមេឃុំ និងស្មៀនឃុំទាំង ១៤ឃុំ សរុបចំនួនប្រមាណ ៦០នាក់។






Post a Comment