សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលើកដំបូងសម្រាប់អាណត្តិថ្មី
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ នេះជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា
ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥
ខែសីហា ឆ្នាំ១៩៩៤។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ
និងជាច្រកចេញ-ចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ
និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន
និងតំបន់សេដ្ឋកិច្ចពិសេស។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងនីតិកាលថ្មីនេះ
មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន, ឧបនាយករដ្ឋមន្ត្រី
ស៊ុន ចាន់ថុល ជាអនុប្រធានទី១។
កិច្ចការវិនិយោគជាកិច្ចការដ៏អាទិភាពរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
បានយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការវិនិយោគ ហើយបានដាក់ចេញនូវគោលនយោបាយជាច្រើន
ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។
រយៈពេលប្រមាណ១ឆ្នាំកន្លះរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី
បន្តទាក់ទាញបានគម្រោងវិនិយោគជាច្រើនគម្រោង។ របាយការណ៍បានបង្ហាញថា ឆ្នាំ២០២៤នេះ
គម្រោងវិនិយោគចំនួន៤១៤គម្រោងត្រូវបានអនុម័ត ចំនួននេះធៀបនឹងឆ្នាំ២០២៣
កើនឡើង១៤៦គម្រោង ស្មើនឹង៥៤ភាគរយ។
សម្រាប់ទុនវិនិយោគវិញ ៤១៤គម្រោង
ដែលបានអនុម័តក្នុងឆ្នាំ២០២៤នេះ មានទុនវិនិយោគ ៦,៩០០លានដុល្លារ
ធៀបនឹងឆ្នាំ២០២៣ កេីនឡេីង ១,៩៧៣លានដុល្លារ ស្មើនឹង
៤០ភាគរយ៕
Post a Comment