ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តតាកែវ ជំរុញដល់ក្រុមការងារជួយទិញ និងគាំទ្រផលិតផលកសិកម្មធម្មជាតិរបស់កសិករ

អត្ថបទ៖ ទ្រី ហៀន

ខេត្តតាកែវ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត បានជំរុញដល់ក្រុមការងារជួយទិញ និងគាំទ្រផលិតផលកសិកម្មធម្មជាតិរបស់កសិករក្នុងខេត្ត។

ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានប្រកាសជួយទិញបន្លែគ្រប់មុខពីកសិករ ក្នុងមួយមុខ ៣០គីឡូក្រាមជារៀងរាល់ខែ យើងធ្វើដូច្នេះដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ពិសេសជួយគាំទ្រកសិកររបស់យើង ដែលពួកគាត់ដាំបន្លែធម្មជាតិក្នុងខេត្ត បញ្ជៀសការទិញបន្លែនាំចូល ឬបន្លែដែលមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាព។

ការថ្លែងបែបនេះនាឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញជាអធិបតីកិច្ចប្រជុំបូលសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ធបាលខេត្តតាកែវ៕






Powered by Blogger.