សម្តេចបវរធិបតី ៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ ប្រឆាំងការជួញ ដូរមនុស្សគ្រប់ទម្រង់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការប្រឆាំងការជួញដូរមនុស្ស គ្រប់ទម្រង់ទាំងអស់។

សម្តេចលើកឡើងបែបនេះ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៨ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល»នៅព្រឹកថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២៤នេះ។

ជាមួយគ្នានេះដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ ប្រជាពលរដ្ឋត្រូវយល់ដឹងបន្ថែមទៀត៕



 

Powered by Blogger.