សេតវិមាន៖ កងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី
ប្រភព៖ Reuters
ញូវយ៉ក៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់សេតវិមាន បាននិយាយកាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ថាកងទ័ពអាមេរិកនឹងបន្តឈរជើងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់ លោកប្រធានាធិបតី Bashar al-Assad ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងភេរវកម្មជាមួយការផ្តោតលើការតាមកម្ទេចពួក ISIS។
អ្នកនាំពាក្យរងក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន
លោក Jon Finer នៅក្នុងបទសម្ភាសន៍មួយនៅឯសន្និសីទ
Reuters NEXT ក្នុងទីក្រុងញូវយ៉ក
បានគូសបញ្ជាក់ទៀតថាកងទ័ពអាមេរិក កំពុងឈរជើងនៅក្នុងប្រទេសស៊ីរី
ដោយមានហេតុផលច្បាស់លាស់ និងសំខាន់បំផុត នោះគឺតាមកម្ទេចពួក ISIS។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើកងទ័ពអាមេរិកនឹងបន្តឈរជើង នៅស៊ីរីឬទេ?
អ្នកនាំពាក្យរូបនេះបានឆ្លើយថា ពិតណាស់
កងទ័ពអាមេរិកនឹងបន្តឈរជើងនៅស៊ីរី។
សូមជម្រាបថា ពួក
ISIS កាលពីឆ្នាំ២០១៤
បានគ្រប់គ្រងទឹកដីមួយផ្នែកធំនៅស៊ីរី និងអ៉ីរ៉ាក់
តែត្រូវបានកម្ចាត់ដោយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩។
កងទ័ពអាមេរិក ប្រហែល៩០០នាក់ត្រូវបានរាយការណ៍ថាកំពុងឈរជើងនៅស៊ីរី៕

Post a Comment