រដ្ឋមន្ត្រីអាល្លឺម៉ង់ព្រមានថា ការដួលរលំរបស់របបលោក Assad ជាមេរៀនសម្រាប់សម្ព័ន្ធមិត្តរុស្ស៊ី

 ប្រភព៖ Reuters

អាល់អាហ្ស្រាក់៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅថ្ងៃពុធនេះ បានព្រមានថា ការដួលរលំនៃរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក Bashar al-Assad បង្ហាញពីហានិភ័យសម្រាប់ប្រទេសដែលពឹងផ្អែកលើរុស្ស៊ី។ លោកបញ្ជាក់ថា រុស្ស៊ី អាចនឹងបោះបង់ចោលសម្ព័ន្ធមិត្ត នៅពេលដែលពួកគេលែងមានប្រយោជន៍សម្រាប់ពួកគេ។

ការព្រមាននេះ ធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោក Pistorius ទៅកាន់មូលដ្ឋានទ័ពអាកាសអាល្លឺម៉ង់ នៅ Al-Azraq ប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់ ដើម្បីពិភាក្សាអំពីស្ថិរភាពក្នុងតំបន់ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលស៊ីរី។ លោកបានបញ្ជាក់ថា អាល្លឺម៉ង់ នឹងបន្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ថិរភាពនៅមជ្ឈិមបូព៌ា។

លោក Pistorius បាននិយាយកាលពីថ្ងៃពុធ ថា «ការវិវឌ្ឍន៍នៅក្នុងប្រទេសស៊ីរីបង្ហាញថាប្រទេសដែលមានភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ីអាចពឹងផ្អែកលើទីក្រុងមូស្គូបានដរាបណាពួកគេមានប្រយោជន៍ចំពោះប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន»



Powered by Blogger.