ពូទីន ព្រមានកម្ទេចទីតាំងសត្រូវតាមរយៈការប្រើមីស៊ីលទំនើបបំផុត Oreshnik

 ប្រភព៖ Reuters

មូស្គូ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមានកម្ទេចទីតាំងសត្រូវរបស់ខ្លួន តាមរយៈការប្រើមីស៊ីលបាលីស្ទីក Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំឡេង១០ដង និងធ្វើដំណើរក្នុង៣០នាទីបានរយៈចម្ងាយជាង៥៤០០គីឡូម៉ែត្រ។

មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ត្រូវបានប្រើប្រាស់លើកដំបូងកាលពីថ្ងៃទី ២១វិច្ឆិកា បាញ់ដាក់លើក្រុងឧស្សាហកម្ម Dnepropetrovsk ដែលជាមជ្ឈមណ្ឌលផលិតអាវុធដ៏ ធំមួយរបស់អ៊ុយក្រែន។

លោក វ្លាឌីមៀរ ពូទីន បានថ្លែងតាមសារមួយប្រាប់ពលរដ្ឋរុស្ស៊ីតាមការផ្សាយទូរទស្សន៍ថា «យើងកំពុងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី Oreshnik ដើម្បីឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការផលិត និងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លីជាងនៅក្នុងតំបន់អឺរ៉ុប និងតំបន់អាស៊ីប៉ាស៊ីហ្វិក»
មេដឹកនាំរុស្ស៊ី បានថ្លែងថា មីស៊ីលបាលីស្ទីកលឿនជាងសំឡេង Oreshnik នេះ ធ្វើដំណើរក្នុងល្បឿន Mach 10 ពោលគឺល្បឿនពី ២.៥ ទៅ ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ឬបានចម្ងាយជាង ៥៤០០គីឡូម៉ែត្រ ក្នុងរយៈពេលកន្លះម៉ោង។

លោកពូទីន បានថ្លែងថា «យើងសន្មត ការប្រើប្រាស់សិទ្ធិអាវុធរបស់យើង ប្រឆាំងនឹងទីតាំងយោធានៃប្រទេសទាំងឡាយណា ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធរបស់ពួកគេ បាញ់ ដាក់មកលើទីតាំងរបស់រុស្ស៊ី»

លោក ពូទីន បានព្រមានដល់បណ្តាមេដឹកនាំប្រទេសដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈ ចម្ងាយឆ្ងាយបាញ់ចូលក្នុងទឹកដីរុស្ស៊ី ត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់។ លោក បានថ្លែងថា «ក្នុងករណី ដែលមានការកើនឡើងនៃសកម្មភាពឈ្លានពានដាក់មកលើរុស្ស៊ី យើងនឹងឆ្លើយតបដោយម៉ឺងម៉ាត់ និងក្នុងលក្ខណៈដូចគ្នាទៅវិញទៅមក។ ខ្ញុំសូម ស្នើឱ្យឥស្សរជនដែលកំពុងកាន់អំណាចនៃបណ្តាប្រទេសដែលកំពុងឱ្យមានផែនការប្រើប្រាស់ កម្លាំងយោធារបស់ពួកគេប្រឆាំងនឹងរុស្ស៊ី ត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់»

មេដឹកនាំរុស្ស៊ីរូបនេះក៏បានព្រមានទៀតថា «បច្ចុប្បន្ននេះ មានប្រព័ន្ធអាវុធការពារដែនអាកាស គ្រប់ប្រភេទដែលបង្កើតឡើងដោយសហរដ្ឋអាមេរិកក្នុងទ្វីបអឺរ៉ូប ប៉ុន្តែប្រព័ន្ធអាវុធការពារ ដែនអាកាសទាំងនោះ មិនអាចស្ទាក់ចាប់មីស៊ីលបាលីស្ទីកទំនើប Oreshnik បានឡើយ។ វាមិនអាចទៅរួចបានឡើយ»

Russia warns of destroying enemy positions with advanced Oreshnik missile

Moscow៖ Russian President Vladimir Putin has warned of destroying enemy positions with the Oreshnik ballistic missile, which is 10 times faster than sound and can travel more than 5,400 kilometers in 30 minutes.

The Oreshnik hypersonic missile was first used on November 21 against the industrial city of Dnepropetrovsk, a major arms production center in Ukraine.

“We are developing the Oreshnik medium- and short-range missiles in response to the US plan to produce and deploy medium- and shorter-range missiles in Europe and the Asia-Pacific region,” Vladimir Putin said in a televised address to the Russian people.

The Russian leader said the Oreshnik hypersonic missile travels at a speed of Mach 10, or 2.5 to 3 kilometers per second, or more than 5,400 kilometers in half an hour.

“We assume the right to use our weapons against the military positions of countries that allow their weapons to be fired at Russian positions,” Putin said.

Putin warned the leaders of countries that allow Ukraine to use long-range weapons into Russian territory to think carefully about this. “In the event of an escalation of aggressive actions against Russia, we will respond decisively and in a manner that is commensurate with each other,” he said. “I would like to ask the ruling elites of countries that are planning to use their military forces against Russia to think carefully about this.”

The Russian leader also warned that “currently there are all kinds of air defense systems developed by the United States in Europe, but they cannot intercept the Oreshnik ballistic missile. It is impossible.”



 

Powered by Blogger.