ទីលានតេជោសន្តិភាព និងវេទិកានាគជ័យ នឹងធ្វើឱ្យខេត្តស្ទឹងត្រែងមានសោភ័ណភាពថែមមួយកម្រិតទៀត

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ទីលានតេជោសន្តិភាពនិងវេទិកានាគជ័យ នឹងមានវត្តមាននៅមុខបរវេណសាលាខេត្តស្ទឹងត្រែងនាពេលខាងមុខដ៏ខ្លីឆាប់ៗនេះ ក្រោមការផ្ដួចផ្ដើមសាងសង់ពីសំណាក់អភិបាលខេត្ត ។

ថ្លែងក្នុងឱកាសក្រុងពាលី នាព្រឹកថ្ងៃទី១៨កញ្ញានេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តបានមានប្រសាសន៍ថា ទីលានតេជោសន្តិភាព និងវេទិការនាគជ័យ នឹងត្រូវធ្វើឱ្យបានរួចជាស្ថាពរនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ខាងមុខ ។ ហើយអ្វីដែលពិសេស គឺការរៀបចំសង្ក្រានសម្រាប់ឆ្នាំថ្មី២០២៥ ក៏នឹងធ្វើឡើងនៅលើទីលានតេជោសន្តិភាព និងវេទិការនាគជ័យនេះផងដែរ ។

ឯកឧត្តមអភិបាលខេត្តបន្តថាបន្ទាប់ពីរៀបចំទីលានតេជោសន្តិភាព និងវេទិការនាគជ័យនេះរួច ឯកឧត្តមនឹងបន្តរៀបចំសួនច្បារថ្មីៗបន្ថែមទៀត ដូចជា.សួនសម្តេចបរវធិបតី ទល់មុខអង្គមាស និងសួនសន្តិភាពស្ថិតនៅលើផ្ទៃដែលជាអតីតៈការ៉ាស់សាំងចាស់ ទល់មុខសួនច្បារសាលាខេត្តផងដែរ ។

សូមបញ្ជាក់ថា៖ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ នឹងធ្វើឱ្យក្រុងស្ទឹងត្រែងកាន់តែមានសោភ័ណភាពឡើងមួយកម្រឹត ហើយក្នុងនោះក៏នឹងត្រូវរៀបចំសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីបុណ្យ ឬពិធីសាសនាផ្សេងៗ ហើយជាពិសេសនោះ ក៏អាចឱ្យប្រជាពលរដ្ឋកម្សាន្តលេង ឬហាត់ប្រាណនៅលើទីលាននេះផងដែរ៕











Powered by Blogger.