សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី​

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៤នវ បានបង្ហាញពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី​ សម្រាប់ផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ​ និងផ្លូវខ្សែក្រវាត់ទី១ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ។ 

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង ”មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន“ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគិរី ។ 

តាមការចុះពិនិត្យស្ថានភាពផ្លូវជាក់ស្តែង សង្កេតឃើញមានការកើនឡើងនូវសំណង់សិល្បការ្យ ។ ទន្ទឹមនេះក៏មានបញ្ហាប្រឈមផងដែរ ដែលជាឧបសគ្គធ្វើឱ្យមានការយឺតយ៉ាវចំពោះការសារស្ថាបនា ដោយសារស្ថានភាពភ្នំខ្ពស់ ថ្មច្រើន ជ្រលងជ្រៅ ដែលត្រូវការកាយ កាត់សម្រុតបន្ទាបចំណោតជាច្រើន ។ តែទោះលំបាកយ៉ាងណា ក៏កម្លាំងកងវិស្វកម្មអគ្គបញ្ជាការ បានពុះពារជម្នះឧបសគ្គដោយសម្រេចបានលទ្ធផលជារួមមានដួចជា៖

កសាងផ្លូវតភ្ជាប់ពីផ្លូវជាតិ ៧៦-៤ ទៅបង្គោល ៦០/១(១) ប្រវែង ៧ គីឡូម៉ែត្រ ក្នុងនោះមានការ ឈូសព្រៃទទឹង២០ម៉ែត្រ បានប្រវែង ៦.៦០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវបានប្រវែង ៦.៣៥០ ម៉ែត្រ, ក្រាលល្បាយថ្ម បាន ប្រវែង ៤.១០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យប្រភេទថ្នល់បេតុងបង្ហៀរ ១កន្លែង ប្រវែង ៤៥ម៉ែត្រ និងលូមូលបេតុង ៨កន្លែង។ 

រីឯផ្លូវខ្សែក្រវាត់ទី១ព្រំដែនពីបង្គោល ៦០/២៦(១)-៦០/១(១) ប្រវែង ៤៩,៥២ គីឡូម៉ែត្រ ក្នុងនោះឈូសព្រៃទទឹង២០ម៉ែត្រ បានប្រវែង ៤.៨០០ ម៉ែត្រ, កាត់សម្រុតតួផ្លូវ បាន ប្រវ៉ែង ៣.៤០០ ម៉ែត្រ, ក្រាលល្បាយថ្ម បាន ប្រវ៉ែង ៣.០០០ ម៉ែត្រ និងបានកំណត់សំណង់សិល្បការ្យ ប្រភេទលូប្រអប់បង្កប់ មុខ៣ ១កន្លែង, លូប្រអប់បង្កប់ មុខ២ មានទំនប់ស្ទាក់ទឹក ១កន្លែង និងលូមូលបេតុង ៥កន្លែង បន្ថែមទៀត៕







Powered by Blogger.