សម្ដេចតេជោ ហ៊ុន សែន ៖ តំបន់កោះគុត គ្មានការចាំបាច់ ក្នុងការចល័តកងទ័ព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា នៅតំបន់កោះគុត គ្មានការចាំបាច់ក្នុងការចល័តកងទ័ព នោះទេ ខណៈបញ្ហាកោះគុតនេះ ស្ថិតក្នុងដំណាក់ការចរចា វាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

ការលើកឡើងនេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ប្រធានព្រឹទ្ធសភាជាព្រះរាជតំណាងព្រះមហាក្សត្រនៃកម្ពុជា អញ្ជើញក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ៕



 

Powered by Blogger.