សម្តេចបវរធិបតី អញ្ជើញបិទសន្និបាតបូកសរុប​ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី

ភ្នំពេញ៖ បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទ​សន្និ​បាត​របស់ខ្លួន។

ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតី​ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាត​នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រម​ទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់​ព័ន្ធ​ដទៃទៀត៕



 

Powered by Blogger.