គីម ជុងអ៊ុន ព្រមានពីសង្រ្គាមនុយក្លេអ៊ែរ និងចោទសហរដ្ឋអាមេរិកកំពុងបង្កើនភាពតានតឹង

 ប្រភព៖ AFP

សេអ៊ូល មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចោទប្រកាន់សហរដ្ឋអាមេរិកថាកំពុងបង្កើនភាពតានតឹង និងបង្ករឿង ដោយនិយាយថាតំបន់ឧបទ្វីបកូរ៉េមិនដែលធ្លាប់ ប្រឈមនឹងហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរដូចសព្វថ្ងៃនេះនោះទេ។

នៅក្នុងសុន្ទរកថានៅឯពិព័រណ៍យោធាមួយ កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានទទួលស្គាល់ថាបទពិសោធន៍នៃកិច្ចចរចារបស់លោកកន្លងមក ជាមួយសហរដ្ឋអាមេរិក បានត្រឹមតែបង្ហាញឱ្យរូបលោកបានឃើញកាន់តែច្បាស់ពីគោលនយោបាយឈ្លានពាន និងអរិភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាងតែប៉ុណ្ណោះ។

លោក គីម ជុងអ៊ុន លើកឡើងថា «ពីមុនមកមិនដែលមាន ភាគីសង្រ្គាមនៅលើឧបទ្វីបកូរ៉េ ប្រឈមមុខគ្រោះថ្នាក់ដូចសព្វថ្ងៃនេះនោះទេ ហើយការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់អាចនឹងផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរដ៏មហាប្រល័យជាទីបំផុត»



 

Powered by Blogger.