ប្រធានាធិបតីហ្វីលីពីន ប្តេជ្ញាចាត់វិធានការឆ្លើយតប បន្ទាប់ពីមានការគំរាមកំហែងធ្វើឃាត
ប្រភព៖ Reuters
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្តេជ្ញាចាត់វិធានការប្រឆាំងនឹងការគំរាមកំហែងធ្វើឃាត ដែលលោកចាត់ទុកថា ជាអំពើមិនសមរម្យ និងបង្កបញ្ហាដល់សន្តិសុខជាតិ។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតី
លោកស្រី Sara
Duterte បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា និយាយថា លោក Marcos
នឹងត្រូវធ្វើឃាតភ្លាមៗ ប្រសិនបើលោកស្រីផ្ទាល់ត្រូវបានសម្លាប់។ ការគំរាមកំហែងនេះ
បានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងរវាងលោក Marcos និងគ្រួសារ
Duterte ដែលមានឥទ្ធិពលខ្លាំង នៅក្នុងនយោបាយហ្វីលីពីន។
លោក Marcos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា «សេចក្តីថ្លែងការណ៍ដែលយើងបានឮកាលពីថ្ងៃមុនគឺមានបញ្ហា...
មានការប្រើពាក្យប្រមាថ និងគំរាមសម្លាប់យើង ដោយមិនគិតពីផលលំបាករបស់វា...
ខ្ញុំនឹងប្រយុទ្ធប្រឆាំងនឹងពួកគេ»។
លោក Marcos បានថ្កោលទោស «ផែនការឧក្រិដ្ឋកម្ម» នេះ និងបានសន្យាថា
នឹងចាត់វិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង។ លោកបានបញ្ជាក់ថា
ការគំរាមកំហែងបែបនេះមិនអាចទទួលយកបាន ហើយលោកនឹងមិនអនុញ្ញាតឱ្យមាន
អំពើឧក្រិដ្ឋកម្មបែបនេះកើតឡើងឡើយ។
ដោយឡែក
ក្រសួងយុត្តិធម៌នៃប្រទេសហ្វីលីពីនបានចាត់ទុក អនុប្រធានាធិបតី លោកស្រី Sara
Duterte ជាមេខ្លោង នៃគម្រោងធ្វើឃាតប្រធានាធិបតី លោក Ferdinand
Marcos ដោយទុកពេលឱ្យលោកស្រីចំនួន៥ថ្ងៃ ដើម្បីឆ្លើយតបចំពោះដីកាកោះហៅ។
ក្រុមអ្នកវិភាគនយោបាយមើលឃើញថា
ការគំរាមកំហែងនេះ អាចប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅហ្វីលីពីន
និងបង្កើនការប្រុងប្រយ័ត្នពីសំណាក់អាជ្ញាធរ៕

Post a Comment