អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅអេស្ប៉ាញ កើនដល់១៥៨នាក់
ប្រភព៖ Reuters
ម៉ាឌ្រីដ៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់បានកើនដល់១៥៨នាក់ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការរបស់ពួកគេតាមស្វែងរកអ្នកបាត់ខ្លួន។
នៅក្នុងសនិ្នសីទសារព័ត៌មាន
រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់អេស្ប៉ាញ លោក Angel
Victor Torres បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សសរុប
១៥៨នាក់ហើយបានស្លាប់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន»។
កាលពីថ្ងៃអង្គារកន្លងទៅ ភ្លៀងធ្លាក់មានរយៈពេលដល់៨ម៉ោង នៅតាមផ្នែកមួយចំនួននៃទីក្រុង
Valencia ជាហេតុ បណ្ដាលឱ្យមានទឹកជំនន់ដ៏អាក្រក់បែបនេះ។
យោធាមួយក្រុម ដែលមានឯកទេសក្នុងការជួយសង្គ្រោះ
បានចាប់ផ្តើមធ្វើប្រតិបត្តិការ នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត
ដើម្បីតាមស្វែងរក អ្នកបាត់ខ្លួន។ នាយករដ្ឋមន្រ្តី លោក Pedro
Sanchez បានសន្យាកសាងហេដ្ឋារចនាសម្ព័ន្ធ
ដែលរងការបំផ្លិចបំផ្លាញឡើងវិញ៕

Post a Comment