សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើដោះស្រាយបញ្ហារឿងផ្ទះបុរី មិនស្រួល អាចក្លាយជារឿងនយោបាយ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងវេទិកាបិទសន្និបាត របស់ក្រសួងដែនដី ដែលក្រសួងនេះមានភារកិច្ចមើលការខុសត្រូវ លើសំណង់នោះ បានមានប្រសាសន៍ពីការដោះស្រាយបញ្ហារឿងផ្ទះបុរី ថា បើប្រសិនដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយវិញ ។
ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា “បើយើងយកនយោបាយ
ទៅឡូកឡំនៅក្នុងរឿងបច្ចេកទេស គឺយើងដោះអត់ចេញទេ អាហ្នឹងហើយដូចរឿងព្រំដែន
ដែលអ្នកនយោបាយមួយចំនួន នៅក្រៅប្រទេស ខំចង់យកនយោបាយមកដុត
មិនឱ្យគេដោះស្រាយបច្ចេកទេសគ្រោះថ្នាក់ ។ ទុកឱ្យអ្នកបច្ចេកទេស ទុកឱ្យភាគីពាក់ព័ន្ធ
សម្របសម្រួល យើងមានត្រីភាគី ក្រសួង អតិថិជន ជាមួយនឹងម្ចាស់បុរី
កន្លែងខ្លះមានចតុភាគី មានអតិថិជន មានម្ចាស់បុរី មានក្រសួង និងមានម្ចាស់បំណុល
ព្រោះម្ចាស់បុរីខ្លះ គាត់ក៏ខ្ចីលុយពីគេមកដើម្បីដោះ ចឹងយើងដោះ”
។
ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា “៩៩
យើងដោះបាន៥៣នេះ ទោះបីជាមិនមានការស្រែកការប្រកាសអីផ្សេងៗ ប៉ុន្តែយើងទប់សភាពការណ៍ណាស់
បើសិនជាតាមស្តាប់តាមសំណូមពរម្នាក់ៗ ពេលខ្លះគេខឹងទៀត ហេតុអ្វីបានយើងមិនរឹង
ហេតុអ្វីក៏យើងមិនព្រមចាប់អ្នកនេះចាប់អ្នកនោះ ទុកឱ្យគេធ្វើនេះធ្វើនោះបង្កបញ្ហា
ខ្ញុំថារឿងនេះតែធ្វើមិនស្រួល ទៅជារឿងនយោបាយពិបាកដោះ
ព្រោះមានអ្នកចាំដុត មានអ្នកចាំដុត វិទ្យុមួយចំនួនចាំតែដុតទេ ទី២ វាបង្កើតនូវភាពជ្រួលច្របល់”
។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត
ក៏បានថ្លែងអំណរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធ
ដែលបានចូលរួមនៅក្នុងការខិតខំដោះស្រាយនេះ រួមទាំងភាគីពាក់ព័ន្ធ មានទាំងម្ចាស់បុរី
មានទាំងអតិថិជន មានទាំងម្ចាស់បំណុល
ដែលរួមគ្នាដោះផងដែរ៕

Post a Comment