ឯកអគ្គរដ្ឋទូតចិនហៅ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ថាជាពិធីបុណ្យដ៏អស្ចារ្យ
ភ្នំពេញ៖ នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃ២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះនូវវីដេអូបទចម្រៀង «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដោយភ្ជាប់ខ្លឹមសារថា “ការប្រារព្ធពិធីបុណ្យកឋិនទានដ៏អស្ចារ្យ! សូមអនុមោទនាបុណ្យកឋិនទាន!”។
សូមជម្រាបថា
អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ដឹកនាំផ្ដួចផ្ដើមដោយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន
ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែអង្គកឋិនចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់
វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម
ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤៕


Post a Comment