សមយុទ្ធរួមគ្នារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បញ្ជាក់ពីភាពត្រឹមត្រូវនៃការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ប្រភព៖ Reuters
សេអ៊ូល៖ អ្នកនាង គីម យ៉ូជុង ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង គឺជាហេតុផលមួយបញ្ជាក់ពីភាពត្រឹមត្រូវនៃការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
អាមេរិក
កូរ៉េខាងត្បូង និងជប៉ុន បានដឹកនាំការធ្វើសមយុទ្ធជើងអាកាសរួមគ្នា ដោយមានការចូលរួមពី
យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រអាមេរិក B-1B យន្ដហោះចម្បាំង
F-15K និង KF-16 របស់កូរ៉េខាងត្បូង
រួមទាំងយន្ដហោះចម្បាំង F-2 របស់ជប៉ុន។
អ្នកនាង គីម
យ៉ូជុង បានរិះគន់ការធ្វើសមយុទ្ធជើងអាកាសរួមគ្នារវាងប្រទេសទាំង៣
ហើយដែលសមយុទ្ធនេះត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ
អន្តរទ្វីប ICBM ប្រើឥន្ធនៈរឹងស៊េរីថ្មី Hwasong-19
កាលពីសប្ដាហ៍មុន។ កូរ៉េខាងជើងតែងតែបង្ហាញ
ការខឹងសម្បារជារឿយៗទៅនឹងការធ្វើសមយុទ្ធរួមគ្នារបៀបនេះ
ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈឈ្លានពានប្រទេសរបស់ខ្លួន។
ដោយស្រង់សម្ដីអ្នកនាង
គីម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់នៅថ្ងៃអង្គារ
ទី៥ ខែវិច្ឆិកាថាប្រឈមមុខនឹងការគំរាមកំហែងរបៀបនេះ កូរ៉េខាងជើងនឹងមិន
បោះបង់ចោលជំហានឆ្ពោះទៅរកការពង្រឹងសមត្ថភាពកំញើញនុយក្លេអ៊ែរនោះទេ៕

Post a Comment