ប្រទេសអឺរ៉ុបចំនួន ៥ សន្យាបង្កើនការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន
ប្រភព៖ Reuters
បែរឡាំង៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសមួយចំនួននៅអឺរ៉ុប នឹងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន បន្ទាប់ពីការពិភាក្សាជាមួយសមភាគី អង់គ្លេស បារាំង អ៊ីតាលី និងប៉ូឡូញ ជុំវិញរបៀបជំរុញកិច្ចខិតខំប្រឹងប្រែងជួយទីក្រុងកៀវលើការការពារជាតិបន្តទៀត ចំពោះមុខការវិលត្រឡប់របស់ លោក ដូណាល់ ត្រាំ មកកាន់សេតវិមាន។
បេសកកម្មថ្មីនេះហៅថា
NATO Security Assistance and Training for Ukraine
(NSATU) និងត្រូវបានមើលឃើញយ៉ាងទូលំទូលាយថា
ជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារយន្តការផ្តល់ជំនួយ
ប្រឆាំងនឹងការជ្រៀតជ្រែកណាមួយ ពីអនាគតប្រធានាធិបតីអាមេរិក លោក ត្រាំ។
លោក Pistorius បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងបែរឡាំង
ក្រោយធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ
មកពីប្រទេសនាំមុខក្នុងវិស័យការពារជាតិ នៅអឺរ៉ុបចំនួន ៥ ដូច្នេះថា «គោលដៅរបស់យើង គឺត្រូវជួយឱ្យអ៊ុយក្រែន
បន្តការប្រយុទ្ធប្រឆាំងដោយមានកម្លាំង»។ លោកថា
ជោគជ័យរបស់លោក ត្រាំ បានបន្ថែមសម្ពាធឱ្យអឺរ៉ុបបង្កើនតួនាទី
ក្នុងការបំពាក់អាវុធដល់ទីក្រុងកៀវ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន
ដែលជាម្ចាស់ជំនួយដ៏ធំតាំងពីដើមទីមកដល់ពេលនេះ ពិតជាត្រូវបានកាត់បន្ថយមែននោះ។
បើតាម Pistorius បេសកកម្មរបស់អង្គការណាតូ
ដែលមានទីតាំងនៅក្នុងទីក្រុង Wiesbaden ប្រទេសអាល្លឺម៉ង់
នឹងជួយសម្របសម្រួលជំនួយយោធា របស់លោកខាងលិចសម្រាប់អ៊ុយក្រែន ចាប់ពីខែមករា ឆ្នាំ
២០២៥តទៅ ដែលនេះជាវិធានការមួយ ត្រូវបានរំពឹងទុកច្រើនខែមកហើយ៕
Post a Comment