រដ្ឋបាលខេត្តក្រចេះ បន្តវេទិកាផ្សព្វផ្សាយ ពីគ្រោះយោបល់និងតួនាទីក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី ១
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖នាព្រឹក ថ្ងៃពុធ ១២ រោច ខែកក្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមវត្តមានឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សា តំណាងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹង ឯកឧត្តម ភឹម ភារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជេីញដឹកនាំក្រុមការងារ នៃរដ្ឋបាលខេត្តបន្តចុះបេីក អង្គវេទិកាសាធារណៈដេីម្បីផ្សព្វ ផ្សាយ និងពីគ្រោះយោបល់ ជួបជាមួយ ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ព្រែកសាម៉ាន់ ស្ថិតក្នុងការគ្រប់គ្រងរបស់រដ្ឋបាល ស្រុកឆ្លូង ខេត្តក្រចេះ ។
អង្គពិធីនេះបានប្រព្រឹត្តទៅនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដោយមានអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តម លោក ជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត រួមនិងលោក លោកស្រី ជាអភិបាល អភិបាលរង ស្រុកឆ្លូង, ព្រមទាំងកងកម្លាំងទាំងបីប្រភេទ, លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញរដ្ឋបាលខេត្ត, អាជ្ញាធរឃុំ និងប្រជាពលរដ្ឋប្រមាណជាង២០០នាក់។
សូមបញ្ជាក់ជូនផងដែរ អង្គវេទិកានេះ ជាវេទិកាសម្រាប់ដោះស្រាយ នូវសំណូមពរ និងបេីកទូរលាយក្នុងការបញ្ចេញបល់ ការទទួលនូវសំណូមពរ ពីទុក្ខលំបាក, បញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាឱកាសនេះ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ធន់ គ្រី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ភឹម ភារ៉ា អភិបាលរងខេត្ត និងជាអង្គវេទិកាទទួលបាននូវសំណូមពរពីប្រជាពលរដ្ឋ ចំនួន១៤ករណី ក្នុងនោះមានដូចតទៅ ៖
- សំណូមពរ ជួសជុលផ្លូវ ឱ្យបានល្អ សម្រាប់ការដឹកជញ្ជន កសិផល កសិកម្ម ដែលផលិតបាន ចេញពីចំការ ដឹកមកលំនៅដ្ឋាន និងទីផ្សារ ។
- សំណូមពរ ការគ្រប់គ្រងប្រព័ន្ធ ទឹកបឹង ដេីម្បីងាយស្រួល មានទឹកស្រោចស្រព្វ លេីផលដំណាំ ស្រូវ និងដំណាំផ្សេងៗ ។
- សំណូមពរ ជួយដោះស្រាយដីធ្លី ដែលពុំមានប័ណ្ណកម្មសិទ្ធ
- សំណូមពរ អាជ្ញាធរ និងសមត្ថកិច្ចបន្តជួយបង្រ្កាប និងលុបបំបាត់ក្រុមប្រេីប្រាស់គ្រឿងញៀន
- សំណូមពរបង្រ្កាបក្រុមក្មេងទំនេីង
- សំណូមពរជួយកែលម្អអត្រានុគោលដ្ឋានឱ្យបានលឿន ។
- សំណូមពរជួយបង្កេីតស្ពានឆ្លងកាត់ភូមិ និងធ្វេីដំណេីរទៅស្រែចំការ
-សំណូមពរពីប្រជាការពារសុំផ្តល់នូវសម្ភារប្រេីប្រាស់ផ្ទាល់ខ្លួន
- សំណូមពរការអភិវឌ្ឍន៍ផ្លូវថ្មីដែលមានចម្ងាយប្រវែង២គីឡូនិងផ្លូវមួយខ្សែរទៀតពីភូមិដំរីផុងទៅឃុំស្វាយជ្រះ ។ - សំណូមពរស្នេីឱ្យមន្រ្តីកសិកម្ម ចុះផ្សព្វផ្សាយពីបច្ចេកនៃការប្រេីប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិតចំពោះដំណាំស្រូវ និងដំណាំទូទៅ..។
ជាមួយគ្នានេះតាមការបញ្ជាក់ពីឯកឧត្តម ភឹម ភារ៉ា អភិបាលរងខេត្ត ថា នូវរាល់សំណូមពរ របស់ប្រជាពលរដ្ឋ នូវចំនុចជាច្រេីន ក្នុងអង្គពិធី អាចដោះស្រាយ ជូន ពុក ម៉ែ បងប្អូនយេីងបាន តែនៅសំណូមពរ ខ្លះទៀត និងជូនទៅ ឯកឧត្តម គណៈអភិបាលខេត្តធ្វេីការសម្រេច តែបេីឯកឧត្តមអភិបាលខេត្ត សម្រេចមិនបាន ឯកឧត្តម នឹងបញ្ជូនទៅថ្នាក់ជាតិ និងរាជរដ្ឋាភិបាលជាអ្នកសម្រេច ។
ឯកឧត្តម ភឹម ភារ៉ា អភិបាលរងខេត្តបានថ្លែងអំណរអរគុណនៅក្នុងឱកាសនេះគ្រប់អាជ្ញាធរ ដែលពាក់ព័ន្ធបានដោះស្រាយជូន ពុក ម៉ែ បងប្អូនយេីងជាច្រេីននូវសំណូមពរ ដោយពុំការលាកលៀមក្នុងមូលដ្ឋាន ក៏ដូចជាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង៕
Post a Comment