អភិបាលខេត្តស្ទឹងត្រែង អញ្ជើញបិទវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០!
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តស្ទឹងត្រែងដែលមានរយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត ។
សូមបញ្ជាក់ថា ឃុំសង្កាត់ចំនួន៣ ក្រុង១ ស្រុកចំនួន៣ មន្ទីរអង្គភាពចំនួន៩ និងអង្គការដៃគូរអភិវឌ្ឍន៍ចំនួន៣ បានធ្វើបទអន្តរាគមន៍ គោលលបំណងពិគ្រោះពិភាក្សាដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់អំពីដំណោះស្រាយ និងរកឃើញបញ្ហាប្រឈម សំណើរ សំណូមពរដែលបានស្នើសុំអន្តរាគមន៍ដោះស្រាយមករដ្ឋបាលខេត្ត សរុបចំនួន៨១ ក្នុងនោះស្នើដោយរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន៤២ និងស្នើដោយរដ្ឋបាលក្រុងសរុបចំនួន៣៩ បញ្ហាប្រឈម សំណើ និងសំណូមពរដែលលើកឡើងដោយរដ្ឋបាលខេត្តសរុបចំនួន១២ ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ថា៖ការរៀបចំវេទិកាថ្នាក់ខេត្តនាពេលនេះ និងរួមចំណែកជាមួយរាជ រដ្ឋាភិបាលដើម្បីធានាថា ដំណើរការកំណែទម្រង់នេះបានបោះជំហ៊ានទៅមុខប្រកបដោយវិជ្ជមាន និងមានការចូលរួមការគាំទ្រ និងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការ ក្នុងការរួមគ្នារៀបចំនិងពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន កាន់តែមានភាពធន រឹងមាំ មានសមត្ថភាព លទ្ធភាពសមស្របក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឱ្យមានវឌ្ឍនភាព និងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងមានយន្តការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយ៉ាងច្បាស់លាស់ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធលើកិច្ចការកំណែទម្រង់នេះត្រូវបានលើកឡើង និងបានកំណត់នូវវិធានការជាក់លាក់សំរាប់ដោះស្រាយតាមលំដាប់នៃថ្នាក់រដ្ឋបាលនីមួយៗ ទាំងនៅថ្នាក់ខេត្ត ក្រុង.ស្រុក និងឃុំ.សង្កាត់ ។
ទន្ទឹមនិងមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិនាពេលកន្លងមក រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពល្អប្រសើរ តម្លាភាព ប្រសិទ្ធភាព៕







Post a Comment