សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា មិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានគូសបញ្ជាក់ថា សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ហើយគ្រឹះស្ថានសិក្សាទាំងអស់ក៏នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាសិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក
នៅថ្ងៃទី៣ វិច្ឆិកា សម្ដេចធិបតីបានលើកឡើងដឹងថា ការលើកកម្ពស់គុណភាពវិស័យអប់រំ
និងកសាងមូលធនមនុស្សជាអាទិភាពដ៏សំខាន់ និងចាំបាច់បំផុតដែលត្រូវបានកំណត់
នៅក្នុងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ
រាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រ និងដាក់ចេញគោលនយោបាយអនុគ្រោះជាបន្តបន្ទាប់
សំដៅលើកទឹកចិត្ត និងជួយសម្រួលដល់វិស័យអប់រំ
ជាពិសេសដើម្បីជួយសម្រាលបន្ទុកចំណាយដល់សកលវិទ្យាល័យ សាលារៀន ក៏ដូចជាឪពុកម្តាយ
អ្នកអាណាព្យាបាល និងសិស្ស-និស្សិត។
ក្នុងអង្គប្រជុំថ្ងៃទី២៨
តុលា ដើម្បីសម្រាលបន្ទុកដល់ឪពុកម្តាយ អ្នកអាណាព្យាបាល និងសិស្ស-និស្សិត
ក្នុងការបង់ថ្លៃសិក្សានៅតាមគ្រឹះស្ថានសិក្សា សម្ដេចធិបតី បានប្រគល់ភារកិច្ចជូន លោក
ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលមានសមាជិក ១៤១
និងសហព័ន្ធសេវាអប់រំនៃកម្ពុជាដែលមានសមាជិក ១២០
ដើម្បីពិនិត្យលទ្ធភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីនេះ
ក៏ដូចជាពិនិត្យលទ្ធភាពជាក់ស្ដែងក្នុងការបញ្ចុះថ្លៃសិក្សាសម្រាប់សិស្ស-និស្សិត។
![]()
ជាលទ្ធផល
សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា
បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥
ហើយគ្រឹះស្ថានសិក្សាទាំងអស់នឹងពិនិត្យលទ្ធភាពបញ្ចុះតម្លៃសិក្សាជូនក្មួយៗ
សិស្ស-និស្សិត ទៅតាមលទ្ធភាពរៀងៗខ្លួនផងដែរ។ ដោយឡែក ចំពោះសហព័ន្ធសេវាអប់រំនៃកម្ពុជា
ក៏បានឯកភាពមិនដំឡើងថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
(ដោយសារសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
គ្រឹះស្ថានសិក្សាជាច្រើនដែលជាសមាជិកសហព័ន្ធបាន បើកបវេសនកាលតាំងពីខែកក្កដា ឬសីហា
រួចទៅហើយ)៕


Post a Comment