រដ្ឋមន្ត្រីទេសចរណ៍ស្នើអង្គការកូដូខ្មែរ បន្តជួយរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ របស់និយោជិកបារាំង មកទស្សានាប្រទេសកម្ពុជាឱ្យកាន់តែច្រើន
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឱ្យអង្គការកូដូខ្មែរ បន្តជួយរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំ របស់និយោជិកបារាំង មកទស្សានាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាលំដាប់ និងជួយផ្សព្វផ្សាយ ពីសក្តានុពលទេស ចរណ៍កម្ពុជា ដល់ប្រជាជនបារាំង ឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាជនបារាំងមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជា ជាពិសេសទីតាំងអេកូទេសចរណ៍ ដែលស្រស់ស្អាត និងធម្មជាតិពិតៗ។
ការស្នើនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី
អនុញ្ញាតជូនប្រតិភូ និយោជិកក្រុមហ៊ុន EDF/GDF ប្រទេសបារាំង
និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ
ក្នុងការរៀបចំកញ្ចប់ ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី
បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការចូលរួមជំរុញ វិស័យទេសចរណ៍កម្ពុជា
របស់ក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកន្លងមក
ដែលបានរៀបចំកញ្ចប់ដំណើរកម្សាន្ត របស់និយោជិកក្រុមហ៊ុន EDF/GDT ប្រទេសបារាំង មកទស្សនា និងបំពេញការងារ សប្បុរសធម៌ ដល់ប្រជាពលរដ្ឋ
នៅទីជនបទ ដោយបង្កើតការងារ និងប្រាក់ចំណូល ដល់សហគមន៍ ៕



Post a Comment