សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម
ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិវិញសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីនេះប្រារព្ធឡើងវិមាន៧មករា ដោយមានការអញ្ជើញចូលរួម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នឹងត្រូវដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិវិញសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ គណៈកម្មការរៀបចំអង្គកឋិនទានបានសម្រេចកំណត់ចំនួនសមាសភាព នៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម ព្រោះថា វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានទីធ្លាតូចចង្អៀត៕





Post a Comment