អាជ្ញាធរ ស្រុកព្រែកប្រសព្វប្រជុំបង្កេីតទីផ្សារទេសចរណ៍ នៅឃុំជ្រោយបន្ទាយ
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃពុធ ៥ រោច ខែកក្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ អាជ្ញាធរ ស្រុកព្រែកប្រសព្វ សហការជាមួយ អង្គការ WWF-កម្ពុជា ខេត្តក្រចេះបានបើកកិច្ចប្រជុំ ដេីម្បីបង្កេីតនៅទីផ្សារទេសចរណ៍ក្នុងសហគមន៍ក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន
កិច្ចប្រជុំនេះ មានចូលរួមពីលោក សេង ភីណា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោក សូម សារិត អភិបាលស្រុកព្រែកប្រសព្វ និងមន្រ្តីអង្គការ WWF រួមនិង លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល ខេត្តតំណាង លោក ទ្រី សុភ័ក្រ្ត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំង អាជ្ញាធរ ឃុំជ្រោយបន្ទាយ ប្រជាសហគមន៍ និងមន្រ្តីពាក់ព័ន្ធ ជាច្រេីនរូប។
ការបង្កេីតនៅទីផ្សារទេសចរណ៍ក្នុងសហគមន៍ ក្នុងការលេីកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន ក្នុងរួមចំណែកដល់អភិរក្សធនធាន ធម្មជាតិ ជីវចម្រុះ និងថែរក្សាការពារនៅបរិស្ថាន ក៍ដូចជាការអភិវឌ្ឍន៍នូវជីវភាពប្រជាសហគមន៍ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញឱ្យមានទីផ្សារនៅក្នុងសហគមន៍ ដេីម្បីបង្កលក្ខណៈមានភាពងាយស្រួលដល់ប្រជាសហគមន៍ ក្នុងការលក់ដូរផលិតផលរបស់ខ្លួន ដែលបានផលិត៕




Post a Comment