ក្រុមហ៊ូទី អះអាងថានឹងបន្តរារាំងដំណើរនាវាអ៊ីស្រាអែល
ប្រភព៖ Reuters
សាណា៖ ក្រុមហ៊ូទី នៅយេម៉ែន បានប្រកាសថា
ពួកគេនឹងបន្តរារាំងដំណើរនាវាដឹកទំនិញអ៊ីស្រាអែល ជាការឆ្លើយតបនឹងចំណាត់ការ
របស់ក្រុមហ៊ុនដឹកជញ្ជូនអ៊ីស្រាអែល ដែលបានលក់ទ្រព្យសម្បត្តិនៃក្រុមហ៊ុនរបស់ខ្លួន
ទៅឱ្យក្រុមហ៊ុនផ្សេង។
ក្រុមហ៊ូទី
ដែលជាចលនាប្រដាប់អាវុធមួយនៅយេម៉ែន និងជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ផងនោះ បាននិយាយថា
ពួកគេកំពុងបង្កើនការវាយប្រហារ ដើម្បីសម្តែងការគាំទ្រចំពោះក្រុមហាម៉ាស
និងក្រុមហេសបូឡា ប្រឆាំងនឹងសកម្មភាពរបស់អ៉ីស្រាអែល នៅក្នុងតំបន់មជ្ឈិមបូព៌ា។
អ្នកនាំពាក្យហ៊ូទី
លោក Yahya Sarea បាននិយាយថា តាមព័ត៌មានស៊ើបការណ៍
ក្រុមហ៊ុនជាច្រើន ដែលធ្វើប្រតិបត្តិការដឹកជញ្ជូនតាមសមុទ្រ
ហើយមានទំនាក់ទំនងជាមួយសត្រូវរបស់អ៊ីស្រាអែល កំពុងលក់ និងផ្ទេរទ្រព្យសម្បត្តិពួកគេ
ទៅឱ្យក្រុមហ៊ុនផ្សេងទៀត។ ហ៊ូទី នឹងមិនទទួលស្គាល់ការផ្លាស់ប្តូរកម្មសិទ្ធិណាមួយទេ
ហើយមិនសហការជាមួយក្រុមហ៊ុនទាំងអស់នោះឡើយ។ ហ៊ូទី
នឹងបន្តរំខានការដំណើរតាមផ្លូវទឹករបស់អ៊ីស្រាអែល ហើយកំណត់គោលដៅលើនាវាណា
ដែលជាកម្មសិទ្ធិ ពាក់ព័ន្ធ ឬធ្វើដំណើរទៅកាន់អ៊ីស្រាអែល៕

Post a Comment