សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យពិចារណារឿងសាងសង់ចេតីយ៍ក្នុងវត្ត
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ នាថ្ងៃ២១ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យក្រសួងធម្មការនិងសាសនា និងព្រះចៅអធិការវត្តនានា ពិចារណារឿងសាងសង់ ចេតីយ៍ក្នុងទីវត្តអារាម ពីសំណាក់ពុទ្ធបរស័ក ។
ការណ៍ដែលសម្តេចតេជោ ឲ្យពិចារណានេះ
ពីព្រោះសម្តេចមើលឃើញ សព្វថ្ងៃនេះមានការ និយមជាវដីក្នុងវត្ត
ទុកសម្រាប់សាងសង់ចេតីយ៍។
ដោយសម្តេចអះអាងថា
ការទិញដីក្នុងវត្តសម្រាប់ធ្វើចេតីយ៍នេះ ច្រើនពេករហូតគ្មានដីឲ្យពុទ្ធបរស័ក
នោះក៏អាចជាការបង្ខំឲ្យរុះរើស ទីសំណាក់ផ្សេងៗក្នុងវត្តផងដែរ ដើម្បីយកដីលក់៕

Post a Comment