បៃដិន បើកភ្លើងបៃតង ឱ្យអ៊ុយក្រែនប្រើអាវុធអាមេរិក វាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី
ប្រភព៖ Reuters
វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផ្ដល់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ដែល នេះជាការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ចំពោះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។
ការសម្រេចចិត្តខាងលើរបស់រដ្ឋបាលលោក បៃដិន
ធ្វើឡើងតែជាង២ខែប៉ុណ្ណោះ មុននឹងលោក ដូណាល់ ត្រាំ
ស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
និងបន្ទាប់ពីអ៊ុយក្រែនបានទទូចសុំជាច្រើនខែ មកហើយ ដើម្បីអាចប្រើប្រាស់អាវុធអាមេរិក
វាយប្រហារលើគោលដៅយោធាស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី។
ការផ្លាស់ប្ដូរចិត្តនេះទៀតសោត
កើតមានឡើងទំនងជាឆ្លើយតបទៅនឹងការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង
ទៅជួយកងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែ
ខាងក្រសួងការបរទេសអាមេរិក និងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអី្វ
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍របស់ Reuters។
រុស្ស៉ីបានព្រមានថាខ្លួននឹងចាត់ទុកថាការវាយប្រហារដោយប្រើប្រាស់អាវុធផ្ដល់ដោយអាមេរិក
ឬ NATO
ពីសំណាក់កងទ័ពអ៊ុយក្រែនលើទឹកដីរបស់ខ្លួន គឺជាការបង្កើន ជម្លោះ។
ជាថ្មីម្ដងទៀត
មន្ត្រីជាន់ខ្ពស់រុស្ស៉ីម្នាក់បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន
ដោយអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី ជាមួយអាវុធ
ផ្ដល់ដោយសហរដ្ឋអាមេរិក អាចនឹងបង្កទៅជាសង្រ្គាមលោកលើកទី៣
ហើយតម្រូវឱ្យមូស្គូចាត់វិធានការឆ្លើយតបយ៉ាងខ្លាំងក្លា៕
Post a Comment