លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តក្រចេះ បេក្ខជនជាប់និទ្ទេសA ចំនួន៥៦នាក់!
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ ៖ ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)កាលពីថ្ងៃទី៨-៩តុលាកន្លងផុតទៅ លទ្ធផលទេីបទទួលបានជាផ្លូវការ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤នេះ លទ្ធផលនៃការប្រឡងត្រូវបានបង្ហាញឱ្យឃើញថា មានបេក្ខជនចំនួន៥៦ នាក់ក្នុង នោះមានស្រី ចំនួន ៣៣នាក់ដែលទទួល បាននិទេ្ទស A។ ក្នុងចំណោមបេក្ខជនដែលបានប្រឡង មានចំនួន ២.៣៦៨នាក់ ក្នុងនោះជាប់គឺ ១.៨៦២នាក់ ស្មេី និង ៧៨,៦៣ % ដែលមកពីបណ្តាវិទ្យាល័យក្រុង.ស្រុកទាំង៧ ក្នុងខេត្ត ។
តាមការបញ្ជាក់ពីលោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ បានឱ្យថា និទ្ទេសរបស់សិស្ស ដែលទទួល បានមានដូចខាងក្រោម ៖
១- និទ្ទេស A មាន ចំនួន ៥៦ នាក់ ក្នុងនោះមានស្រី ៣៣ នាក់
២-និទ្ទេស B មានចំនួន ១៩១នាក់ ក្នុងនោះស្រី ១២១ នាក់
៣- និទ្ទេស C ៣៣៥ នាក់ ក្នុងនោះមានស្រី ២១០នាក់
៤-និទ្ទេស D ៦២៣ នាក់ក្នុងនោះមានស្រី ៣៦៣ នាក់
៥-និទ្ទេស E មានចំនួន ៦៥៧ នាក់ ក្នុងនោះមានស្រីចំនួន ៣៥៤ នាក់ ។
សូមបញ្ជាក់ផងដែរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នាសម័យឆ្នាំ ២០២៤នេះ បេក្ខជន ទទួលនិទ្ទេស A មានការកេីនឡេីងលេីសឆ្នាំមុនៗ នេះគឺជាការខិតខំប្រឹងប្រែងរបស់បេក្ខជននៅមូលដ្ឋានរៀងៗខ្លួន៕




Post a Comment