ក្រុមយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ទៅដល់តំបន់មជ្ឈិមបូព៌ា

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ យោធាអាមេរិកបាននិយាយថា ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-52 បានទៅដល់​តំបន់មជ្ឈិមបូព៌ាហើយ ពោលគឺមួយថ្ងៃ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសពីការបញ្ជូនពួកវា ដើម្បីជាសារព្រមានចំពោះអ៊ីរ៉ង់។

ក្នុងសេចក្តីប្រកាសនោះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Pat Ryder បានគូសបញ្ជាក់ថា «ប្រសិនបើអ៊ីរ៉ង់ ដៃគូ ឬក្រុម proxies របស់ពួកគេ ឆ្លៀតឱកាសវាយប្រហារលើកងទ័ពអាមេរិក ឬផលប្រយោជន៍របស់អាមេរិកនៅក្នុងតំបន់ នោះសហរដ្ឋអាមេរិកនឹងប្រើប្រាស់ គ្រប់វិធានការចំាបាច់ទាំងអស់ ដើម្បីការពារមនុស្សរបស់យើង»

សូមជម្រា​បថាកាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែក យន្ដហោះចម្បាំង យន្ដហោះចាក់សាំង និងនាវាពិឃាដបន្ថែម ទៅកាន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីរ៉ង់ប្តេជ្ញាវាយបកសងសឹកវិញ ចំពោះការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ហើយវានឹងធ្វើឡើងទាំងទៅលើអ៊ីស្រាអែលផ្ទាល់ និងទាំងទៅលើ​សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល គឺអាមេរិក៕



 

Powered by Blogger.