ADB ផ្តល់ជំនួយឥតសំណង ១០លានដុល្លារ ដើម្បីឆ្លើយតបនឹងអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅកម្ពុជា

ភ្នំពេញ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១០លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតប នឹងអំពើហិង្សាដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណង ជួយកម្ពុជា សម្រេចគោលដៅជា ប្រទេសគ្មាន អំពើហិង្សា ដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ នេះបើយោងតាមការចេញផ្សាយ ADB

គម្រោងពង្រឹង ប្រព័ន្ធ សម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សា ដែលទាក់ទងនឹង យេនឌ័រ ជាគំនិតផ្តួចផ្តើម ដោយឡែកដំបូង របស់មូលនិធិអភិវឌ្ឍន៍អាស៊ី (ADF) ដែលផ្តោតជាពិសេសលើ សមភាពយេនឌ័រ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់ រវាងប្រព័ន្ធអភិបាលកិច្ច ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV

គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជាស្តីពីអំពើហិង្សាក្នុងគ្រួសារ ធ្វើឲ្យប្រសើរឡើង នូវការផ្តល់សេវា នៅថ្នាក់មូលដ្ឋាន ដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបាន សេវាឆ្លើយតប និងចាត់ចែង ជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេសនៅ តំបន់ជនបទ និងជំរុញការប្រើប្រាស់ ដំណោះស្រាយ ឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និងនៅសហគមន៍ សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ។ វានឹងលើកកម្ពស់ ដំណោះស្រាយឌីជីថល សម្រាប់ការទទួល បានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ ថ្ងៃនិង៧ថ្ងៃក្នុង១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតប ជាបន្តសំដៅ ទទួលបានផលជះ វិជ្ជមានជាអតិបរមា។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍ អាស៊ីប្រចាំកម្ពុជា បានថ្លែងថា «គម្រោងដ៏សំខាន់នេះ នឹងពង្រឹង យន្តការ ឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាព ទទួលបាន ជម្រកសុវត្ថិភាព និងធានាថា ជនរងគ្រោះទទួល បានការថែទាំ ដែលពួកគាត់ត្រូវការ ។ គម្រោងក៏នឹង លើកកម្ពស់កម្មវិធីការពារ មានមូលដ្ឋាននៅសហគមន៍ ដែលផ្តល់សិទ្ធិអំណាច ដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទីសំខាន់ ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលវាកើតឡើង។ ADB បន្តប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការកសាងសង្គម ដែលមានសុវត្ថិភាព និងបរិយាបន្នកាន់ តែច្រើនសម្រាប់ទាំងអស់គ្នា»







 

Powered by Blogger.