ក្រសួងទេសចរណ៍ចេញសេចក្តីបំភ្លឺពាក់ព័ន្ធគំនិតផ្តួចផ្តើម « Six countries, One destination»
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធគំនិតផ្តួចផ្តើម « Six countries, One destination»។
នៅក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តម
Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ
និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។
ភាគីថៃ
បានលើកឡើងគំនិតផ្តួចផ្តើមអំពី « 6 countries, one destination»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ
ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត៕
Post a Comment