ក្រសួងទេសចរណ៍និងសមាគម PATA បន្តកិច្ចសហការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងពង្រឹងទីផ្សារនិងផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ថា PATA) ដែលដឹកនាំដោយលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម និងសហការី ចូលជួបពិភាក្សាការងារ។

កិច្ចពិភាក្សាបានផ្តើតលើផែនការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ បន្ថែមពីលើផលិតផលទេចរណ៍ដែលមានស្រាប់ ការពង្រឹងទីផ្សារ និងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ដែលមានសក្តានុពលក្នុងប្រទេសកម្ពុជាទាំងនៅក្នុងអំឡុងពេល High Season និងនៅ Green Season ទៅកាន់សកលលោកបន្ថែមទៀត៕





Powered by Blogger.