ពាណិជ្ជកម្មរុស្ស៊ី និងអេមីរ៉េតអារ៉ាប់រួម កើនឡើងបីដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ
ប្រភព៖ Bloomberg
ម៉ូស្គូ៖ ថ្លែងក្នុងជំនួបជាមួយមេដឹកនាំអារ៉ាប់រួមលោក Sheikh Mohammed Bin Zayed Al Nahyan នៅទីក្រុងម៉ូស្គូកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានកើនឡើង៣ដង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
ទីភ្នាក់ងារព័ត៌មាន Bloomberg
បានរាយការណ៍ដោយដកស្រង់សម្តីរបស់លោក ពូទីន
ដែលបានចុះផ្សាយលើគេហទំព័ររបស់វិមានក្រឹមឡាំង កាលពីថ្ងៃអាទិត្យថា
ការវិនិយោគទ្វេភាគីរវាងរុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម បានកើនឡើងដល់
៧ពាន់លានដុល្លារ។ លោកពូទីនបាននិយាយថា ពាណិជ្ជកម្មបានធ្លាក់ចុះបន្តិច
ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ។ លោកបានបន្ថែមថា
មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហានេះ នៅក្នុងការចរចារបស់ពួកគេ។
មេដឹកនាំរបស់ប្រទេសទាំងពីរ
ក៏នឹងពិភាក្សាអំពីបញ្ហាប្រទេសអ៊ុយក្រែន និងស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាផងដែរ
ដែលលោកពូទីនហៅថា មានភាព «ស្មុគស្មាញខ្លាំង»។ លោកបានថ្លែងអំណរគុណដល់មេដឹកនាំអេមីរ៉ាតអារ៉ាប់រួមរូបនេះ
សម្រាប់ការសម្រុះសម្រួលដល់ការដោះដូរ អ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែន។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg
ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម
បានកើនឡើងបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ ទៅលើប្រទេសអ៊ុយក្រែន។
បន្ទាប់ពីជំនួបនេះ មេដឹកនាំទាំងពីរនឹងចូលរួមកិច្ចប្រជុំកំពូល របស់ក្រុមប្រទេស BRICS
ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារនៅទីក្រុងកាហ្សាន។
សេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានឱ្យដឹងថា
លោក Sheikh
Mohammed បាននិយាយថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម
នឹងអភិវឌ្ឍនិងពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី៕
Post a Comment