រដ្ឋមន្ត្រីទេសចរណ៍ ប្រាប់ភាគីថៃឱ្យផ្ញើឯកសារគំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” មកកម្ពុជាតាមផ្លូវការទូត

ប្រភព៖ ក្រសួងទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់អាស៊ាន នៅទីស្តីការក្រសួង។

ក្នុងជំនួបនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ភាគីថៃ បានលើកឡើងគំនិតផ្តួចផ្តើមអំពី « 6 countries, one destination»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីថៃ និងកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនាទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត៕






 

Powered by Blogger.