ប្រទេសហុងគ្រីរួមចំណែកភាពស្អាតក្នុងដែនទឹកជាមួយវិស័យបរិស្ថាននៅកម្ពុជា

អត្ថបទ៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ នៅរសៀលថ្ងែទី ២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ធីប៊រ បាឡូឌី (Tibor BALOGHDI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ។

កិច្ចពិភាក្សាបានផ្តោតទៅលើភាពស្អាតក្នុងដែនទឹក ដែលជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាព២ទៀតរបស់ក្រសួងបរិស្ថាន ដែលរួមមាន ភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របជាមួយគ្នានេះ ប្រទេសហុងគ្រីនិងរួមចំណែកជាមួយក្រសួងបរិស្ថាន រៀបចំប្រព័ន្ធទឹកស្អាតនៅតាមសាលារៀន ដើម្បីលើកកម្ពស់សុខមាលភាពដល់សិស្សានុសិស្សក្រីក្រនៅតាមទីជនបទ ក្រោមកិច្ចសហការទ្វេភាគីរវាងហុងគ្រី និងកម្ពុជា៕





Powered by Blogger.