មនុស្ស ៨៧ នាក់បានស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា
ប្រភព៖ Reuters
ហ្គាហ្សាស៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃអាទិត្យនេះបានរាយការណ៍ឱ្យដឹងថា មនុស្សចំនួន៨៧នាក់បានស្លាប់
ឬបាត់ខ្លួននៅក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍
លើទីប្រជុំជន Beit
Lahia ភាគខាងជើងហ្គាហ្សា ហើយមនុស្សជាង៤០នាក់ទៀតបានរងរបួស។
ការវាយប្រហារនេះបានកើតឡើងនៅល្ងាចថ្ងៃសៅរ៍
ពីរសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃប្រតិបត្តិការដ៏សំខាន់មួយនៅជុំវិញទីក្រុង Jabalia ដែលមានទីតាំងនៅភាគខាងត្បូងនៃទីក្រុង Beit Lahia ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលគាំទ្រដោយរថក្រោះ
កំពុងព្យាយាមកំទេចយុទ្ធជនហាម៉ាសដែលនៅសេសសល់។
ក្រសួងសុខាភិបាលហ្គាហ្សាបានអះអាងថា
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយសារបញ្ហាទំនាក់ទំនង
និងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតែបន្តកើតមាននៅក្នុងតំបន់។
ជនរងគ្រោះនៅតែជាប់គាំងនៅក្រោមគំនរបាក់បែក ដោយសាររថយន្តសង្គ្រោះ
និងក្រុមជួយសង្គ្រោះមិនអាចចូលទៅដល់ពួកគេបាន។
បេសកជនសន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិ
លោក Tor
Wensland បានអំពាវនាវការការពារជនស៊ីវិល
ដោយបានពិពណ៌នាទិដ្ឋភាពនៅហ្គាហ្សាថាគួរឱ្យរន្ធត់
ចំពេលការបន្តការវាយប្រហាររបស់អ៊ីស្រាអែល និងវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ៕

Post a Comment