ហ្សេលេនស្គី ចង់ឱ្យមានប្រតិកម្មតបតខ្លាំងក្លា ចំពោះការចូលរួមរបស់កូរ៉េខាងជើង ក្នុងសង្រ្គាមនៅអ៊ុយក្រែន
ប្រភព៖ Reuters
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកកំពុងស្វែងរកប្រតិកម្មដ៏ខ្លាំងក្លាមួយពីបណ្ដាប្រទេសដែលបានដឹងថាកូរ៉េខាងជើងបាននិងកំពុងបង្កើនការចូលរួមនៅក្នុងសង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដែលបានអូសបន្លាយពេលច្រើនជាង២ឆ្នាំកន្លះមកនេះ។
ចារកម្មកូរ៉េខាងត្បូង
កាលពីថ្ងៃសុក្រសប្ដាហ៍មុនបាននិយាយថាកូរ៉េខាងជើងបានបញ្ជូនកងទ័ព ១៥០០នាក់
ទៅកាន់តំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី សម្រាប់ ការបណ្ដុះបណ្ដាល និងសម្របខ្លួន
មុននឹងត្រូវបានបញ្ជូនទៅជួយកងទ័ពរុស្ស៉ី នៅក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃអាទិត្យ
ទី២០ ខែតុលា លោក ហ្សេលេនស្គី បានបន្ថែមថាវាមានភស្តុតាងពីផ្កាយរណប
និងវីដេអូដែលអាចបញ្ជាក់បានថា
កូរ៉េខាងជើងមិនត្រឹមតែបញ្ជូនអាវុធឱ្យរុស្ស៉ីប៉ុណ្ណោះទេ ប៉ុន្តែឥលូវ
បានត្រៀមលក្ខណៈបញ្ជូនកងទ័ពទៀតផង។ លោកគូសបញ្ជាក់ថា «យើងរំពឹងថានឹងមានប្រតិកម្មខ្លាំងក្លាពីប្រទេសជាដៃគូ របស់យើងអំពីបញ្ហានេះ»។
លោកង្កត់ថា ការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែន
នឹងបំផ្លាញ ដល់អ្នករាល់គ្នា ហើយអស្ថិរភាព
និងការគំរាមកំហែងអាចនឹងកើនឡើងកាន់តែខ្លាំង
នៅក្រោយពេលកូរ៉េខាងជើងបានហ្វឹកហាត់សម្រាប់ការធ្វើសង្រ្គាមសម័យទំនើប។
ជុំវិញការលើកឡើងនេះ
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាលោកមិនទាន់អាចបញ្ជាក់បានទេថាតើកូរ៉េខាងជើងបញ្ជូនទ័ពទៅរុស្ស៉ីពិតមែន
ឬយ៉ាងណាទេ ខណៈប្រមុខ NATO លោក Mark Rutte ក៏បានលើកឡើង
ដូចគ្នានេះដែរថាបច្ចុប្បន្នមិនទាន់មានភស្តុតាងបញ្ជាក់ពីវត្តមានកងទ័ពកូរ៉េខាងជើង
នៅអ៊ុយក្រែននៅឡើយទេ៕
Post a Comment