អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដំណាក់ការទី១
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីសម្រេចស្តីពី ការលុបទិន្នន័យចេញពី បញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដោយដំណាក់កាលទី១ ចំនួន ១.៩៤៧គ្រឿង។
យោងតាមសេចក្ដីសម្រេចរបស់
អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា « ត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្ត
ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ដំណាក់កាលទី១ សរុប ចំនួន ១.៩៤៧គ្រឿង (រថយន្តទេសចរណ៍
១.១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿង)
ដែលមាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤
របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ»។
ប្រភព ដដែល បន្ដថា
នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់
សាធារណៈ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ
ដែលមាននៅក្នុង តារាងឧបសម្ព័ន្ធត្រូវមានចំណាត់ការ និងអនុវត្តតាមសេចក្តីសម្រេចនេះ
ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


Post a Comment